Google Family Link ជាកម្មវិធីគ្រប់គ្រងដោយមាតាបិតាដែលជួយអ្នកក្នុងការរក្សាឱ្យគ្រួសាររបស់អ្នកកាន់តែមានសុវត្ថិភាពលើអ៊ីនធឺណិត។ ទំនាក់ទំនងរបស់រាល់គ្រួសារជាមួយបច្ចេកវិទ្យាមានលក្ខណៈប្លែកពីគ្នា ដូច្នេះយើងបានបង្កើតឧបករណ៍សម្រាប់ឱ្យអ្នករើសតុល្យភាពសមស្របសម្រាប់គ្រួសារអ្នក និងជួយពួកគេបង្កើតទម្លាប់ឌីជីថលល្អៗ។ អ្នកអាចប្រើកម្មវិធីនេះ ដើម្បីមើលឃើញរបៀបដែលកូនអ្នកកំពុងចំណាយពេលលើឧបករណ៍គាត់ មើលឃើញទីតាំងឧបករណ៍គាត់ គ្រប់គ្រងការកំណត់ឯកជនភាព និងធ្វើអ្វីៗជាច្រើនទៀត។
តាមរយៈ Family Link អ្នកអាច៖
បង្កើតវិធានមូលដ្ឋានផ្នែកឌីជីថល
• ដាក់ដែនកំណត់រយៈពេលប្រើប្រាស់ — រករយៈពេលប្រើប្រាស់ដែលសមបំផុតសម្រាប់កូនអ្នក។ Family Link អាចឱ្យអ្នកដាក់ដែនកំណត់រយៈពេលប្រចាំថ្ងៃតាមរយៈកាលវិភាគពេលបិទដំណើរការ និងម៉ោងរៀននៅសាលាសម្រាប់ឧបករណ៍គាត់ ដូច្នេះអ្នកអាចជួយកូនអ្នកឱ្យរកឃើញតុល្យភាពល្អបាន។
• គ្រប់គ្រងកម្មវិធីរបស់កូនអ្នក — ផ្ដល់ឱ្យកូនអ្នកនូវភាពបត់បែនដែលគាត់ត្រូវការ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធី។ ដាក់រយៈពេលកំណត់ក្នុងការប្រើប្រាស់កម្មវិធីដាច់ដោយឡែកពីគ្នា និងរយៈពេលឥតកំណត់សម្រាប់កម្មវិធីអប់រំ ឬដែលប្រើជាប្រចាំ។ អ្នកក៏អាចទប់ស្កាត់កម្មវិធីផងដែរ។
គ្រប់គ្រងតម្រងខ្លឹមសារ ព្រមទាំងសន្តិសុខ និងឯកជនភាព
• គ្រប់គ្រងអ្វីដែលគាត់មើលឃើញលើអ៊ីនធឺណិត — រៀបចំការគ្រប់គ្រងដោយមាតាបិតាលើសេវាកម្ម Google ដូចជា Chrome, Play, YouTube និងម៉ាស៊ីនស្វែងរក។ Family Link អាចឱ្យអ្នកទប់ស្កាត់គេហទំព័រមិនសមរម្យ តម្រូវឱ្យមានការអនុញ្ញាតសម្រាប់កម្មវិធីថ្មីៗ និងគ្រប់គ្រងការអនុញ្ញាតសម្រាប់កម្មវិធីនិងគេហទំព័រជាដើម។
• រក្សាសុវត្ថិភាពគណនីគាត់ — Family Link អាចឱ្យអ្នកចូលគ្រប់គ្រងគណនី និងការកំណត់ទិន្នន័យរបស់កូនអ្នក។ ក្នុងនាមជាមាតាបិតា អ្នកអាចជួយផ្លាស់ប្ដូរ ឬកំណត់ពាក្យសម្ងាត់របស់កូនអ្នកឡើងវិញ បើគាត់ភ្លេច កែព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ឬលុបគណនីរបស់គាត់ក៏បាន បើអ្នកគិតថាចាំបាច់។*
*កុមារដែលលើសអាយុដែលបានកំណត់អាចគ្រប់គ្រងគណនីរបស់ពួកគេផ្ទាល់។
បន្តភ្ជាប់ទំនាក់ទំនងពេលធ្វើដំណើរ
• ឃើញកន្លែងដែលគាត់ស្ថិតនៅ — ការណ៍ដែលអាចរកឃើញគ្រួសាររបស់អ្នកគឺមានប្រយោជន៍ ពេលពួកគេកំពុងធ្វើដំណើរ។ តាមរយៈ Family Link អ្នកអាចកំណត់ទីតាំងកូនអ្នកលើផែនទីតែមួយ ដរាបណាពួកគេយកឧបករណ៍តាមខ្លួន។
• ទទួលបានការជូនដំណឹង — Family Link ផ្តល់ការជូនដំណឹងសំខាន់ខ្លាំង រួមទាំងពេលកូនអ្នកទៅដល់ ឬចាកចេញពីទីតាំងជាក់លាក់។ អ្នកក៏អាចរោទ៍ឧបករណ៍ និងមើលកម្រិតថាមពលថ្មដែលនៅសល់របស់ឧបករណ៍ផងដែរ។
ព័ត៌មានសំខាន់
• ឧបករណ៍របស់ Family Link ប្រែប្រួលអាស្រ័យលើឧបករណ៍កូនអ្នក។ មើលបញ្ជីឧបករណ៍ដែលត្រូវគ្នាតាម https://families.google/familylink/device-compatibility/
• ទោះបី Family Link ជួយអ្នកគ្រប់គ្រងការទិញ និងការទាញយករបស់កូនអ្នកពី Google Play ក៏ដោយ ក៏គាត់នឹងមិនត្រូវការការអនុញ្ញាត ដើម្បីដំឡើងកំណែកម្មវិធីថ្មីៗ (រួមទាំងកំណែថ្មីៗដែលបន្ថែមការអនុញ្ញាត) កម្មវិធីដែលអ្នកបានអនុញ្ញាតពីមុន ឬកម្មវិធីដែលត្រូវបានចែករំលែកក្នុងបណ្ណាល័យគ្រួសារទេ។ លើសពីនេះ ការយល់ព្រមលើការទិញនឹងអនុវត្តតែពេលកូនអ្នកទិញតាមប្រព័ន្ធចេញវិក្កយបត្ររបស់ Google Play ហើយនឹងមិនអនុវត្តចំពោះការទិញតាមប្រព័ន្ធចេញវិក្កយបត្រជំនួសទេ។ មាតាបិតាគួរពិនិត្យមើលកម្មវិធីដែលបានដំឡើង និងការអនុញ្ញាតកម្មវិធីរបស់កូនពួកគេឱ្យបានទៀងទាត់ក្នុង Family Link។
• អ្នកគួរពិនិត្យមើលកម្មវិធីលើឧបករណ៍របស់កូនអ្នកដែលស្ថិតក្រោមការគ្រប់គ្រងដោយប្រុងប្រយ័ត្ន និងបិទកម្មវិធីដែលអ្នកមិនចង់ឱ្យគាត់ប្រើ។ សូមចំណាំថា អ្នកប្រហែលមិនអាចបិទកម្មវិធីដែលបានដំឡើងស្រាប់ខ្លះ ដូចជា Play, Google។ល។
• ដើម្បីមើលទីតាំងឧបករណ៍កូនតូច ឬកូនវ័យជំទង់របស់អ្នក ឧបករណ៍ត្រូវតែត្រូវបានបើក សកម្មថ្មីៗ និងភ្ជាប់ទៅអ៊ីនធឺណិតតាមរយៈទិន្នន័យទូរសព្ទចល័ត ឬ wifi។
• ការគ្រប់គ្រងដោយមាតាបិតារបស់ Family Link មានសម្រាប់តែគណនី Google ដែលស្ថិតក្រោមការគ្រប់គ្រង។ ជាមួយគណនី Google ដែលស្ថិតក្រោមការគ្រប់គ្រង កុមារអាចចូលប្រើផលិតផល Google ដូចជាម៉ាស៊ីនស្វែងរក, Chrome និង Gmail ហើយមាតាបិតាអាចរៀបចំវិធានមូលដ្ឋានផ្នែកឌីជីថលដើម្បីគ្រប់គ្រងពួកគេ។
• ទោះបី Family Link ផ្តល់ឧបករណ៍គ្រប់គ្រងបទពិសោធលើអ៊ីនធឺណិតរបស់កូនអ្នក និងរក្សាឱ្យគាត់កាន់តែមានសុវត្ថិភាពលើអ៊ីនធឺណិតក៏ដោយ ក៏វាមិនធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាពទេ។ Family Link មិនអាចកំណត់ខ្លឹមសារលើអ៊ីនធឺណិតបានទេ តែវាអាចផ្តល់ឱកាសឱ្យមាតាបិតាសម្រេចចិត្តអំពីរបៀបដែលកូនពួកគេចំណាយពេលលើឧបករណ៍របស់ខ្លួន និងកំណត់ថាតើផ្លូវឆ្ពោះទៅរកសុវត្ថិភាពលើអ៊ីនធឺណិតណាដែលមើលទៅល្អបំផុតសម្រាប់គ្រួសារអ្នក។
បានដំឡើងកំណែនៅ
30 មេសា 2025